វិស័យ​បច្ចេកវិទ្យា​បាន​មាន​សកម្មភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​ ហើយ​ព័ត៌មាន​ទាក់​ទងនឹង​បច្ចេក​វិទ្យា​ក៏​បាន​សកម្មភាព​ផុស​ផុល​ខ្លាំង​ណាស់​ដែរ​។ ក្នុងចំណោម​ព័ត៌មាន​សំខាន់ៗ​ទាំង​នោះ CNN បាន​​ធ្វើ​ការ​ចាត់​ថ្នាក់​នូវ​ព័ត៌មាន​លំដាប់កំ​ពូល​​ទាំង​១០ ប្រចាំ​ឆ្នាំ​២០១១ នេះ​ផង​ដែរ​។

រឿង​ហេតុ​ដែល​សំខាន់​ក្នុង​ចំណោម​រឿង​ហេតុ​សំខាន់​ទាំង​៩ រួម​មាន​ការ​ស្លាប់​របស់​មេដឹក​នាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ,​ ការ​ hack ពី​ពពួក hackers លើ​ក្រុមហ៊ុន​ធំ​ៗ​ដែល​បង្ក​ជា​ការ​ខូច​ខាត​អស់​រាប់​ពាន់​លាន​ដុល្លារ ហើយ​និង​ ព័ត៌មាន​ទាក់​ទង​នឹង​បង្កើត​ថ្មីក្នុង​បច្ចេក​វិទ្យា​ដទៃ​ទៀត​។

ក្នុង​ចំណោម​នោះ​ផង​ដែរ ការ​រីក​លូត​លាស់​នៃ smartphone និង tablet យ៉ាង​រហ័ស​ ក៏​ស្ថិត​ក្នុង​ចំណោម​រឿង​សំខាន់​ទាំង​នោះ ដែរ​។

ការ​កែ​ប្រែ​យុទ្ធសាស្រ្ដ​ថ្មី​នៃ​ក្រុមហ៊ុន Hewlett-Packard (HP) និង​ការ​ដែល​ Google ទិញ Motorola ក៏​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ផង​ដែរ​ ប្រចាំ​ឆ្នាំ​នេះ ប៉ុន្ដែ​មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​ចំណោម​រឿង​សំខាន់​ទាំង​៩នោះ​ទេ​។

ខាង​ក្រោម​នេះ គឺ​ជា​រឿង​ហេតុ​សំខាន់​ៗ​ទាំង​៩ ទាក់​ទង​នឹង​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​២០១១៖

១- ការ​ស្លាប់​របស់​លោក Steve Jobs

២- បណ្ដាញ​សង្គម​បាន​ក្លាយ​ជា​ឧបករណ៍របស់​ហ្វូង​បាតុករ

៣- ពួក Hackers អុក​ឡុក​ក្រុមហ៊ុនបច្ចេកវិទ្យា​ធំ​ៗ

៤- ទីផ្សារ​ tablet បាន​កើន​ឡើង​ខ្លាំង

៥- Facebook ធ្វើ​ការ​កែ​ប្រែ​ថ្មី​ជា​បន្ត​បន្ទាប់

៦- សង្គ្រាម​ប៉ាតង់​រវាង​ក្រុមហ៊ុន​ធំ​ៗ​ ដូច​ជា​ Apple, Google, HTC, Microsoft, RIM និង Samsung

៧- ការ​បង្កើត​បណ្ដាញ​សង្គម​ថ្មី Google+

៨- ក្រុមហ៊ុន Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​ក្នុង​ពិភព​លោក

៩- Facebook សហការ​ជាមួយ Spotify ក្នុង​ការ​បញ្ចូល​តន្រ្ដីឌីជីថល

ប្រភព៖  Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s