ប្រទេស​ចិន​ បាន​ផលិត​នូវ​រថ​ភ្លើង​ដែល​មាន​ល្បឿន​មហា​សែន​​លឿន​ ពោល​​គឺ​ ៣០០ម៉ាយល៍​ក្នុងមួយ​ម៉ោង (៤៨២,៧គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​)​។ ល្បឿន​ប៉ុណ្ណេះ គឺ​លឿន​ជាង​កំណត់​ត្រាចាស់​នៃ​​រថភ្លើងដែល​​លឿន​បំផុត​លើ​លោក​ដល់​ទៅ ១០០ម៉ាយ​ល៍​ក្នុងមួយ​ម៉ោង​ឯណោះ។

រថ​ភ្លើង​ថ្មី​នេះ គឺ​ត្រូវ​បាន​ឆ្នៃ​ម៉ូដ​ឡើង​ ដោយ​ដំណាងឲ្យ​​ដាវ​របស់​ចិន​បូរាណ​ ដែល​លោក​អ្នក​អាច​មើល​រូប​រាង​របស់​វា​តាម​រយៈរូប​ភាព​។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ដើម​ឆ្នាំនេះ ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ ក៏​បាន​បញ្ចេញ​នូវ​រថ​ភ្លើង​លឿន​បំផុត​នោះ​ដែរ ដោយ​អាច​បើក​បាន​ល្បឿន ៨២៤ម៉ាយល៍​ក្នុង​រយៈពេល​៥ម៉ោង ដែល​ជា​ចម្ងាយ​ពី​ទីក្រុង​ប៉េកាំង​ ទៅ​សៀង​ហៃ​។ ល្បឿន​អតិបរមា​របស់​រថ​ភ្លើង​នោះ គឺ​២០០ម៉ាយ​ល៍​ក្នុង​មួ​យ​ម៉ោង ជាប់​កំណត់ត្រា​ជា​រថ​ភ្លើង​លឿនបំផុតនា​ពេល​នោះ​ ខណៈ​ដែល​ល្បឿន​ជាមធ្យម​របស់​វា​គឺ ១៦៥ម៉ាយល៍​ក្នុង​មួយ​ម៉ោង​។

យ៉ាង​ណាមិញ លោក Zhao Xiaogang ដែល​ជា​ប្រធាន​ផ្នែក​រថ​ភ្លើង​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ថ្ងៃ​អនាគត​ ប្រទេស​ចិន​មិន​ចាំ​បាច់​បង្កើត​នូវ​រថ​ភ្លើង​ក្នុង​ល្បឿន​លឿន​បែប​នេះ​ទៀត​នោះ​ទេ ដោយ​ងាក​មក​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រតិបត្ត​ការណ៍​របស់​រថ​ភ្លើង​មាន​សុវត្ថិ​ភាព​បំផុត​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​ គឺ​ជា​ប្រទេស​មួយ​ដែល​មាន​បណ្ដាញ​រថ​ភ្លើង​ច្រើន​ជាង​គេ​បំផុត​លើ​លោក ដោយ​មាន​ខ្សែ​រថភ្លើង​ដល់​​ទៅ ៨០០០ម៉ាយល៍​ ផ្សា​ភ្ជាប់​តំបន់​នានា​ក្នុង​ប្រទេស​ដ៏​ធំនេះ​។ តម្លៃ​នៃ​ការ​កសាង​ សម្រាប់​វិស័យ​រថ​ភ្លើង គឺ​ ៧០០ពាន់​លាន​យាន់ (៦៦ពាន់​លាន​ផោន)។ ក្នុង​ឆ្នាំ​ ២០១៥ ខាង​មុខ ប្រទេស​នេះ នឹង​គ្រោង​បន្ថែម​ផ្លូវ​រថ​ភ្លើង ៨០០០ម៉ាយល៍​បន្ថែម​ទៀត​។

ស្រប​ពេល​ដែល​ចិន​ខំ​ប្រឹង​បង្កើត​នូវរថ​ភ្លើង​ល្បឿន​លឿន​ច្រើនបែប​នេះ​ក្ដី ក៏​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​តឹង​តែង​សម្រាប់​វិស័យ​រថភ្លើង​របស់​ចិន​ផង​ដែរ ដោយ​សារ​តែ​មាន​រថ​ភ្លើង​ល្បឿន​លឿន​ចំនួន​ពីរ​ បាន​បុក​គ្នា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាង​តិច ៤០នាក់​។

រថភ្លើង​លឿនបំផុត

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

One response »

  1. zinyaw និយាយថា ៖

    Then you are a bookworm. Good on you, keep reading in this new year as well.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s