កាល​ពី​សប្ដាហ៍​មុន​នេះ លោក​អ្នក​បាន​អាន​រួច​មក​ហើយ​នូវ​អត្ថ​បទ​ស្ដី​ពី​ទារកក្បាលពីរ​ខ្លួនមួយ​ដែល​កើត​នៅ​ប្រទេស​ប្រេស៊ីល​។ យ៉ាង​ណា​ក្ដី​ ករណី​ទារក​កើត​មកជាប់​គ្នា​ គឺ​នៅ​មាន​ច្រើន​ទៀត ជា​ពិសេស​ព័ត៌មាន​ស្ដី​ពីវា​បាន​ចេញ​ផ្សាយ​ស្ទើ​មិន​ដាច់​ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ​។ ការ​កើត​មក​មាន​ផ្នែក​នៃ​រាងកាយ​ណាមួយ​ជាប់​គ្នា​ គឺ​មិនមែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ​។

លោក Marc Hartzman ដែលជា​អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា ទារក​ភ្លោះ​ដែល​ជាប់​គ្នា​ គឺ​នៅ​តែ​កម្រ​ ប៉ុន្ដែ​មាន​ការ​កើន​ឡើង​ខ្ពស់​បើ​ធៀប​នឹង​ពេល​កន្លង​មក​។ អ្នក​ជំនាញ​រូប​នេះ​ បាន​បញ្ជាក់​ទៀត​ថា វា​ប្រហែល​ជា​កើត​ឡើង​រាល់​ពេល​ពីរ​សប្ដាហ៍​ម្ដង​។

កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ អ្នកស្រី Sueli Ferreira អាយុ​២៧​ឆ្នាំ​ ក៏​បាន​ផ្ដល់កំណើត​ដល់​ទារកក្បាល​ពីរ​នៅ​ប្រេស៊ីល​ផង​ដែរ​ ប៉ុន្ដែ​ទារក​នោះ​បាន​ស្លាប់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​សារ​ក្បាល​មួយ​របស់​វា​ខ្វះ​ខ្យល់​អុក​ស៊ីសែន​។

បន្ថែម​លើ​នេះ នៅ​មាន​ទារកភ្លោះ​​ជាប់​គ្នា​ជា​ច្រើន​ទៀត នៅ​សហរដ្ឋ​អាមេរិក ចិន និង​ឈីលី​ បើ​យោង​តាម​គេហទំព័រ Emaxhealth.com។

ជា​សរុប​រួម ទារក​ជាប់​គ្នា​គឺ​ជា​មធ្យម​កើត​ឡើង​មួយ​ រាល់​ការ​កើត​២០ម៉ឺន​ដង​ បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​សាកលវិទ្យាល័យ​ Maryland។

យ៉ាង​ណា​មិញ ដោយ​សារ​តែ​ទំនើប​កម្ម​នៃ​វិជ្ជ​សាស្រ្ដ​ បាន​ធ្វើ​ឲ្យ​ទារក​ជាប់​គ្នា​មាន​ឱកាស​រស់​បាន​ច្រើនជាង​មុន​។ កាល​ពី​ជំនាន់​មុន ទារកដែល​ជាប់​គ្នា​ គឺ​មិន​ងាយ​រស់​នោះ​ទេ​។ មួយ​វិញទៀត មិនមែន​តែ​សម័យ​នេះ​ទេ ដែល​សម្បូរ​ទារក​ជាប់​គ្នា តែ​មក​ពី​សម័យ​មុន​ព័ត៌មាន​មិន​សូវ​ទូលំ​ទូលាយ ដូច្នេះ​ទើប​មិន​សូវ​លឺ តែ​សម័យ​នេះ​ គឺ​សម័យ​អ៊ីន​ធើណិត​ ដូច្នេះ​ចង់​កើត​ឡើង​នៅ​ផ្នែក​ណា​នៃ​ពិភព​លោក​ក៏​គេ​ដឹង​នោះ​ដែរ​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s