រដូវ​រងារ​មក​ដល់ តើ​អ្នក​មាន​ជួប​ប្រទះ​នូវ​ជំងឺ​ផ្ដាសាយ​ ឬ​​ភាព​មិន​ប្រសើរ​ផ្សេង​ទៀត​ក្នុង​ខ្លួន​ដែរ​ឬ​ទេ​? ពិត​ណាស់ រដូវ​រងារ​នា​ចុង​ឆ្នាំ គឺ​ពិត​ជា​អាច​បង្ក​ឲ្យ​អ្នក​កើត​នូវ​ជំងឺ​ផ្ដាសាយ​ ដូច​ជា​ការ​ក្អក ក្រដាស ឈឺ​បំពង់​ក តឹង​ច្រមុះ និង​ហ៊ា​​សម្បោរ​ជាដើម​។

ខែ​កត្តិក​ ឬ​ខែ​ធ្នូ​ ខេត្ត​ផ្សេង​ៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជ​ធានី​ភ្នំពេញ​ គឺ​សុទ្ធ​សឹង​តែ​មាន​អាកាស​ធាតុ​ត្រជាក់ ដែល​នេះ​គឺ​ជា​ឱកាស​ ដែល​ធ្វើ​ឲ្យ​ជំងឺ​ផ្ដាសាយ​វាយ​លុយ​ប្រពន្ធ​ភាព​ស៊ាំ​របស់​យើង​ដែលកំពុង​ធ្លាក់​ចុះ​ខ្សោយ​។

អាហារ​ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​វា​មិនត្រឹម​តែ​ជួយ​បំប៉ន​រាង​កាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អា​ចព្យាបាល​ជំងឺ​បាន​ទៀត​ផង​។

ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា សូម​នាំ​មក​ជូន​លោកអ្នក​នូវ​អាហារ​មួយ​ចំនួន​ ដែល​អ្នក​មិន​គួរ​មើល​រំលង​ក្នុង​រដូវ​ដ៏​សែន​ត្រជាក់​នេះ​៖

១- ខ្ទឹម​ស

ខ្ទឹម​ស ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មើម​រុក្ខជាតិ​ដែល​មានប្រយោជន៍​ចំពោះ​ប្រពន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ ដែល​យើង​អាច​ញ៉ាំ​ឆៅ​ក៏​បាន ឬ​យក​ទៅ​ធ្វើ​ម្ហូប​ក៏​បាន​។ ខ្ទឹម​ស​ជួយ​ព្យាបាល​ការ​តឹ​ង​ច្រមុះ និង​អាការៈ​ផ្សេង​ទៀត​នៃ​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

១

២- តែ​ទឹក​ក្រូច ឬ​តែ​ក្រូច​ឆ្មា

តែ​ក្រូច​ឆ្មា ឬ​តែ​ទឹក​ក្រូច​ធម្មតា​ គឺ​មាន​ផ្ទុក​ទៅដោយ​វីតាមីន​សេ​យ៉ាង​ច្រើន​ ដែល​ល្អ​សម្រាប់​ប្រពន្ធ​ភាព​ស៊ាំ ក៏​ដូច​ជា​ព្យាបាល​ការ​ឈឺ​បំពង់​កបាន​ទត​ផង​។

២

៣- ការ៉ុត

ការ៉ុត​ អាច​ជួយព្យាបាល​ជំងឺផ្ដាសាយ ឬ​ឈឺ​ក្បាល​​បាន​ ដោយ​សារ​តែ​វា​មានផ្ទុក​នូវ បេតា​ការ៉ូទីន។ អ្នក​អាច​ញ៉ាំ​ឆៅ​ក៏​បាន ដោយ​ញ៉ាំ​ជាមួយ​សាឡាត់ ឬ​យក​វា​ទៅ​ដាក់​ក្នុង​ស៊ុប​គឺ​កាន់​តែ​ពិសេស​។

៣

៤- គ្រាប់​ធញ្ញាជាតិ

គ្រាប់​ធញ្ញជាតិ អាច​ជួយ​ពង្រឹង​ថាម​ពល​ក្នុង​ខ្លួន ហើយ​ក៏​អាច​ប្រឆាំង​ទប់​ទល់​នឹង​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មានប្រសិទ្ធ​ភាព​ផង​ដែរ​។

៤

៥- ម្នាស់

ប្រពន្ធ​ភាព​ស៊ាំ​ទាប នឹង​នាំ​ឲ្យ​យើង​ខ្សោយ​ប្រពន្ធ​រំលាយ​អាហារ​ផង​ដែរ​។ ការ​ពង្រឹង​វា​ដោយ​ប្រើ​ផ្លែ​ម្នាស់ គឺ​ពិត​ជាល្អ ដោយ​សារ​តែ​ម្នាស់​អាច​ជម្រុញ​ការ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។

៥

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s