បុរស​ពីរ​នាក់បាន​ស្លាប់​បាត់​បង់​ជីវិត រួម​និង​មនុស្ស​ ៥៦១នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ ក្នុង​កម្មវិធី​អប​អរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១២ នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់​នេះ គឺ​បណ្ដាល​មក​ពី​ការ​លេង​បាញ់​កាំ​ជ្រួច​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង​ក្នុង​ចំនួន​ច្រើ​ន​លើស​លប់​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​មួយ​នេះកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​​។

ក្នុង​ចំណោម​អ្នក​របួស​ទាំង​អស់ មាន​៧៦នាក់ ជា​កុមារ​ដែលមាន​អាយុ​ក្រោម​១២​ឆ្នាំ​។

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ប្រទេស​ជា​ច្រើន​នៅ​លើ​សាកល​លោក​ បាន​រៀប​ចំ​ពិធី​រាប់​ថយ​ក្រោយ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​សាកល​ ដែល​ក្នុង​នោះ​កម្ពុជា​យើង​ ក៏​មាន​ការ​រៀប​ចំយ៉ាង​គគ្រឹក​គ្រេង​ផង​ដែរ​ប៉ុន្ដែ​មិនមាន​ការ​រាយ​ការណ៍​ពី​គ្រោះថ្នាក់​ក្នុង​ចំនួន​ច្រើន​ដូច​ប្រទេស​អ៊ីតាលី​នោះ​ទេ​។

សូម​បញ្ជាក់​ថា ការ​អប​អរ​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ ដោយ​ការ​ប្រើ​ប្រាស់​កាំ​ជ្រួច​ គឺ​បាន​ក្លាយ​ជា​ប្រពៃ​ណី​ទៅ​ហើយ​ សម្រាប់​ប្រទេស​អ៊ីតាលី​។ ទីក្រុង​ និង​ភូមិ​ចំនួន ២០០០ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​លេង​បាញ់​កាំ​ជ្រួច​នោះ​ទេ​នៅ​ឆ្នាំ​នេះ​ ប៉ុន្ដែ​ប៉ូលីស​បាន​និយាយ​ដែរ​ថា មនុស្ស​ម្នា​ជា​ច្រើន​​នៅ​តែ​លេង​ដុត​វា​ដដែល​។

គ្រោះ​ថ្នាក់​ដ៏​សាហាវ​បំផុត​សម្រាប់​ឆ្នាំ​នេះ គឺ​កើត​ឡើង​នៅ​ទីក្រុង​រ៉ូម នៅ​ពេល​ដែល​បុរស​អាយុ ៣១ឆ្នាំ​ម្នាក់​បាន​ដុត​កាំ​ជ្រួច​ រួច​កាំ​ជ្រួច​នោះ​បាន​ផ្ទុះ​ក្នុង​ផ្ទះ​របស់​គាត់​ មុន​ពេល​គាត់​គប់វា​ចេញ​ក្រៅ​បង្អួច​។ ការ​ផ្ទុះ​នោះ បាន​បណ្ដាល​ឲ្យ​គាត់​ស្លាប់​ភ្លាម​ៗមួយ​រំពេច និង​បង្ក​ឲ្យ​អ្នក​ក្នុង​ផ្ទះគាត់​រង​របួស​ផង​ដែរ​ ដែល​ក្នុង​នោះ​មាន​កុមារ​បី​នាក់​។

នេះ​ជា​មេរៀន​មួយ​ផង​ដែរ​សម្រាប់​ប្រទេស​ដទៃ​ទៀត ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបករណ៍​ដែល​យើង​យក​មក​សប្បាយ​ ព្រោះ​ថា​វា​អាច​បណ្ដាល​ឲ្យ​ការ​សប្បាយ​របស់​យើង ក្លាយ​ជា​ទុក្ខ​ដូច​ករណី​ប្រទេស​អ៊ី​តាលី​នេះ​ជា​ដើម​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s