សមាជិក​រដ្ឋ​សភា​របស់​ប្រទេស​អ៊ីស្រាអែល​ ដែល​មាន​ឈ្មោះ​ថា លោក​ជំទាវ Anastassia Michaeli បាន​គប់​ដប​ទឹក​សុទ្ធ​ដាក់​សមាជិក​សភា​ម្នាក់​ទៀត​ឈ្មោះ Raleb Majadele កំឡុង​ពេល​ប្រជុំ​តស៊ូ​មតិ​ដ៏​តាន​តឹង​មួយ​។

ហេតុ​ការណ៍​មិនគួរ​កើត​ នេះ បាន​កើត​ឡើង​កំឡុង​ពេល​ប្រជុំ​ពិភាក្សា​គ្នា​របស់​គណៈ​កម្មធិការ​អប់​រំ​ របស់​រដ្ឋ​សភានៃ​ប្រទេស​អ៊ីស្រាអែល​។

សមាជិក​រដ្ឋ​សភា​ទាំង​ពីរ​ (Raleb Majadele និង Anastasia Michaeli) ត្រូវ​បាន​គេ​ឃើញ​ថា​ឈ្លោះ​ទាស់​ទែង​គ្នា​អំឡុង​ពេល​ជជែក​វែក​ញែក​ដែល​ផ្សាយ ​បន្ដ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។

មុននឹង​ឈាន​ទៅ​ដល់​ការ​គប់​ដប​ ទឹក​សុទ្ធ​ដាក់​គ្នានេះ​ អ្នក​ទាំង​ពីរ​បាន​ប្រើ​ពាក្យ​សម្ដី​ខ្លាំង​ៗ​ដាក់​គ្នា​ជា​ច្រើន ដូច​ជា​ ពាក្យ​ Shut up។

បន្ទាប់​ពីនោះ​មក​ អ្នកទាំងពីរ​បាន​បន្ត​ពាក្យ​សម្ដី​ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​តឹង​សរសៃ​ក រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហឹង្សា (គប់​ដប​ទឹក​)​ ដែល​ជា​រូប​ភាព​អាម៉ាស់​បំផុត​ ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ដ​ដែល​ជាប់​ឆ្នោត​។

គួរ​បញ្ជាក់​ផងដែរ ​ថា អ្នកស្រី Raleb Majadele គឺ​ជា​តំណាង​រាស្រ្ដ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រឈម​គ្នា​ដោយ​រាង​កាយ​ម្ដង​ រួចមកហើយ​ជា​មួយ​នឹង​អ្នក​តំណាង​រាស្រ្ដ​ផ្សេង​ទៀត​កាល​ពី​អតីត​កាល​។

ប្រភព៖ Khmersarika

About rckbook

I'm a person who like reading books in free time.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s