ជីវវិទ្យាពាក់ព័ន្ធជាមួយការសិក្សានៃភាវៈរស់មានជីវិតប្លែកៗ ។ តាមទ្រនិចនាឡិកាចាប់ពីឆ្វេងខាងលើ:សាល់ម៉ុនណេឡាធីភ្វីមួរ្យ៉ូមថវិកាច្ឆៈប្រផេះ,នាងបណ្ណង្គជាតិប៉ប្រក-ញីផ្សិតអាចម៍គោរុយ,អាហ្កាលីឈ្នីសខាលីឌ្រីយ៉ាស, និង ប្រាឈីផេលម៉ាស៊្មីតធី

ជីវវិទ្យា គឺជាវិទ្យាសាស្ត្រធម្មជាតិដែលផ្ដោតជាមួយការសិក្សាអំពីជីវិត និងសារពាង្គកាយមានជីវិត រួមមានរចនាសម្ព័ន្ធរបស់ពួកវា មុខងារ ការលូតលាស់ ដើមកំណើត ការវិវត្ត របាយ និងវត្តិករសាស្ត្រ ។[១] ជីវវិទ្យាគឺជាមុខវិជ្ជាដ៏ធំទូលាយមួយដែលនៅក្នុងមានចំណែករង ប្រធានបទនិងវិន័យជាច្រើន ។ ចំណោមប្រធានបទដ៏សំខាន់ៗបំផុតទាំងប៉ុន្មានគឺជាគោលការណ៍រួមទាំងប្រាំដែលត្រូវបាននិយាយជាការសន្មតមូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប៖[២]

  1. ក្រុមកោសិកា គឺជាអង្គគ្រឹះនៃជីវិត
  2. ប្រភេទថ្មីៗនិងលក្ខណៈដែលទទួលបានគឺជាផលនៃវិវត្តន៍
  3. ក្រុមពន្ធុ គឺជាអង្គមូលដ្ឋាននៃតំណពូជ
  4. សារពាង្គកាយមួយបំនឹង បរិស្ថានខាងក្នុងរបស់វាដើម្បីថែរក្សាល័ក្ខខ័ណ្ឌមួយនឹងនរនិងមិនប្រែប្រួល ។
  5. ភាវៈរស់ប្រើប្រាស់និងប្ដូរថាមពលគ្នា ។

ក្បួនរងនៃជីវវិទ្យាគឺត្រូវបានរៀបចំលើមូលដ្ឋានគ្រឹះនៃមាត្រាចំណែកនៅខាងក្នុងសារពាង្គកាយដែលត្រូវបានសិក្សានិងវិធីសាស្ត្រជាច្រើនប្រើដើម្បីសិក្សាពួកវា៖ ជីវរសាយនវិទ្យា ត្រួតពិនិត្យរសាយនវិទ្យា(គីមីវិទ្យា)ជាបឋមវិធាននៃជីវិតអណូជីវវិទ្យាសិក្សាប្រតិកម្មនៃប្រព័ន្ធដ៏ស្មុគស្មាញនៃក្រុមអណូជីវ កោសិកាជីវវិទ្យា ពិនិត្យបណ្ដុំសំណង់មូលដ្ឋានគ្រឹះនៃជីវិតទាំងអស់ កោសិកាសរីរវិទ្យាពិនិត្យមុខងាររូបសាស្ត្រនិងរសាយន (គីមី) នៃជាលិកា ក្រុមសរីរាង្គ និង ប្រព័ន្ធសរីរាង្គជាច្រើននៃសារពាង្គកាយមួយ និងបរិស្ថានវិទ្យាត្រួតពិនិត្យនូវរបៀបសារពាង្គកាយផ្សេងៗធ្វើអន្តរកម្មនិងបន្ស៊ាំខ្លួនជាមួយបរិស្ថានរបស់ពួកវា ។[៣]

ប្រវត្តិ

អត្ថបទដើមចម្បង: ប្រវត្តិជីវវិទ្យា

ដើមឈើនៃជីវិតរបស់ អឺនស្ត ហ៊ែខខេល(១៨៧៩)

ពាក្យ ជីវវិទ្យា (biology) គឺត្រូវបានក្លាយពីពាក្យក្រិកβίος, bios, “ជីវិត” និងផ្នត់ចុង -λογία, -logia, “សិក្សានៃ ។” ខ្មែរប្រែចេញពីពាក្យនេះគឺមកពីពាក្យបាលីសំស្ក្រឹត < ជីវ (រស់នៅ, ជីវិត) + វិទ្យា (ចំណេះ,សិក្សា) > ជីវវិទ្យា ដែលមានន័យថាចំណេះជីវិត រឺ ការសិក្សាពីជីវិត ។ វាលេចឡើងក្នុងភាសាអាល្លឺម៉ង (ជា biologie) ជាពេលដំណាលគ្នានៅឆ្នាំ១៧៩១ ហើយប្រហែលជាការផ្គុំពាក្យថ្មីនេះមកពីពាក្យដែលចាស់ជាងនេះគឺ amphibiology(ខ្មែរគឺ ថលជលជីវវិទ្យា) (មានន័យថាការសិក្សាអំពី amphibians (ពួកថលជលិកសត្វ) ដោយរំលុប amphi- (ទាំងសងខាង រឺ ទាំងពីរ រឺ ពីរ) នៅខាងដើម ។ ថ្វីបើជីវវិទ្យាក្នុងទម្រង់ទំនើបរបស់ខ្លួនគឺជាការអភិវឌ្ឍថ្មីៗប្រែប្រួល ក៏វិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងវានិងរួមបញ្ចូលក្នុងមុខវិជ្ជានេះវាធ្លាប់បានសិក្សាតាំងពីសម័យបុរាណរួចមកហើយ ។ ធម្មជាតិទស្សនវិជ្ជា គឺត្រូវបានសិក្សានៅពេលដើមដំបូងដូចគ្នានៅក្នុងអរិយធម៌ចំណាស់ៗ មេសូប៉ូតាមី អេហ៊្សីប ឧបទ្វីបឥណ្ឌានិងចិន ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដើមកំណើតនៃជីវវិទ្យាទំនើប និងការមកដល់របស់វាចំពោះការសិក្សាអំពីធម្មជាតិ គឺជាញឹកញយបំផុតត្រូវបានតាមដានត្រលប់ទៅក្រោយទៅកាន់ ក្រិកចំណាស់ វិញ ។[៤] ខណៈនោះ ការសិក្សាជាផ្លូវការនៃវិជ្ជាពេទ្យដែលចុះកាលបរិច្ឆេទត្រឡប់ទៅអ៊ីប៉ូក្រាតទីស (Hippocrates) (រ.៤៦០ម.គ.-រ.៣៧០ម.គ.) គឺអារីស្តូត (៣៨៤ម.គ.-៣២២ម.គ.) ដែលជាអ្នកបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់បំផុតចំពោះការអភិវឌ្ឍនៃជីវវិទ្យា ។ សំខាន់ជាពិសេសគឺប្រវត្តិសត្វរបស់លោកនិងស្នាដៃដ៏ទៃទៀត ដែលជាកន្លែងដែលលោកបានបង្ហាញភាពល្អៀងនៃធម្មជាតិ និងក្រោយមកទៀតស្នាដៃពិសោធបន្ថែមមួយចំនួន ដែលផ្ដោតលើសហេតុកម្មជីវសាស្ត្រនិងនានាភាពនៃជីវិត ។ អ្នកស្នងអារីស្តូតនៅឯសាមាគមបញ្ញវន្ត គឺលោកថេអូផ្វ្រាសតូស (Theophrastus) បានសរសេរបន្តបន្ទាប់នូវសៀវភៅជាច្រើនអំពីរុក្ខសាស្ត្រ ដែលបន្សល់ទុកជាការរួមចំណែកដ៏សំខាន់បំផុត នៃអតីតកាលដ៏យូរលង់ចំពោះវិទ្យាសាស្ត្ររុក្ខជាតិជាច្រើន ទោះបីជាពេលនោះនៅក្នុងមជ្ឈិមសម័យក៏ដោយ ។

ពួកអ្នកប្រាជ្ញនៃពិភពឥស្លាមមជ្ឈិមសម័យ ដែលជាអ្នកបានសរសេរអំពីជីវវិទ្យារួមមាន អាល់-ចាហ៊ីស (al-Jahiz) (៧៨១-៨៦៩), អាល់-ឌីណាវ៉ារិ (Al-Dinawari) (៨២៨-៨៩៦) ជាអ្នកបានសរសេរអំពីរុក្ខសាស្ត្រ[៥] និងរ៉ាហ៊្សិស (Rhazes) (៨៦៥-៩២៥) ជាអ្នកបានសរសេរអំពីកាយវិភាគសាស្ត្រនិងសរីរវិទ្យា ។ វិជ្ជាពេទ្យត្រូវបានសិក្សាយ៉ាងល្អពិសេស ដោយពួកអ្នកប្រាជ្ញឥស្លាមធ្វើការតាមបែបប្រពៃណីទស្សនវិទូក្រិក ដែលកាលណោះប្រវត្តិធម្មជាតិបានទាញយកយ៉ាងច្រើនតាមគំនិតរបស់អារីស្តូត ជាពិសេសក្នុងការលើកកំពស់នូវឋានុក្រមនៃជីវិតនឹងនរ ។

ជីវវិទ្យាបានចាប់ផ្ដើមអភិវឌ្ឍយ៉ាងលឿននិងលូតលាស់ ជាមួយការបន្សើរគួរអោយរំភើបនៃអតិសុខុមទស្សន៍របស់លោក អ៊ែនថូនី វ៉ាន់ លីអ៊ូវ៉ិនហ៊ូខ (Antony van Leeuwenhoek) ។ ក្រោយមកទៀតវាបានធ្វើអោយពួកអ្នកប្រាជ្ញរកឃើញសុក្កាណូ (spermatozoa), វេត្រាណូ (bacteria), ជីរកបាណី (infusoria) ហើយនិងភាពចម្លែកនិងនានាភាពនៃជីវិតអតិសុខុមទស្សន៍ពិតៗ ។ ការស្រាវជ្រាវដោយលោក ជែន ស៊្វែមម៉ឺដាម (Jan Swammerdam) បានដឹកនាំទៅដល់ចំណាប់អារម្មណ៍ថ្មីនៅក្នុងបាណកវិទ្យានិងបានសាងនូវបច្ចេកទេសគ្រឹះនៃការវះកាត់ពិនិត្យនិងបណ្ដាក់ព៌ណ(staining)តាមរយៈអតិសុខុមទស្សន៍ ។[៦]

ការវិវត្តខាងអតិសុខុមទស្សន៍វិជ្ជា ក៏មានឥទ្ធិពលយ៉ាងជ្រៅលើគំនិតជីវសាស្ត្រខ្លួនឯងផងដែរ ។ នៅដើមសតវត្សទី១៩ ជីវវិទូមួយចំនួនបានចង្អុលបង្ហាញភាពសំខាន់កណ្ដាលនៃកោសិកា ។ នៅក្នុងឆ្នាំ១៨៣៨និង១៨៣៩ ស្ឆ្លេដិន (Schleiden) និង ស្ឆ្វាន់ (Schwann) បានចាប់ផ្ដើមលើកឡើងនូវគំនិតយោបល់ជាច្រើនដែលថា (១) អង្គគ្រឹះនៃសារពាង្គកាយគឺកោសិកានិង (២) ថាកោសិកាមួយៗមានគ្រប់លក្ខណៈទាំងអស់នៃជីវិត ទោះបីជាពួកគេប្រឆាំងនឹងគំនិតថា (៣) គ្រប់កោសិកាទាំងអស់មកពីចំណែកនៃកោសិកាដ៏ទៃៗក៏ដោយ ។ អរគុណដល់ស្នាដៃរបស់លោក រ៉ូបឺត រីមែខ (Robert Remak) និងលោក រ៉ាដ់ដផ្វ វ៉ឺឆូវ (Rudolf Virchow) យ៉ាងណាមិញ នៅទសវត្សឆ្នាំ១៨៦០ ពួកអ្នកជីវវិទូភាគច្រើនបានទទួលយកគោលការណ៍ទាំងបីនូវអ្វីដែលគេស្គាល់ថាជាទ្រឹស្ដីកោសិកា ។[៧]

ខណៈពេលនោះ វត្តិករសាស្ត្រនិងការចែកចំណាត់ថ្នាក់បានក្លាយជាការផ្ដោតយកចិត្តទុកដាក់មួយ ក្នុងការសិក្សាប្រវត្តិធម្មជាតិ ។ ខារ៉ូលុស លីននែអុស (Carolus Linnaeus) បានបោះពុម្ពផ្សាយវត្តិករសាស្ត្រគ្រឹះសម្រាប់ពិភពធម្មជាតិនៅឆ្នាំ១៧៣៥ (វិបរណាមដែលត្រូវបានប្រើប្រាស់តាំងពីពេលនោះមក) និងនៅទស្សវត្សឆ្នាំ១៧៥០បានបញ្ចូល ឈ្មោះវិទ្យាសាស្ត្រសម្រាប់ប្រភេទរបស់លោកទាំងអស់ ។[៨] ចច-ល្វីស ឡឺខ្លឺខ, កំតេ ដឺ បាប់ផ្វុង(Georges-Louis Leclerc, Comte de Buffon) បានចាត់ទុកថាប្រភេទមួយចំនួនជាចំណាត់ថ្នាក់ក្រុមសប្បនិមិត្ត និងភាវៈរស់មួយចំនួនជាគូររងឥទ្ធិពលគ្នាទៅវិញទៅមកដោយផ្ដល់នូវលទ្ធភាពនៃដើមកំណើតទូទៅ ។ ទោះបីជាលោកបានប្រឆាំងចំពោះការវិវត្តក៏ដោយ ក៏បាប់ផ្វុងគឺជាតួអង្គគន្លឹះក្នុងប្រវត្តិនៃគំនិតវិវត្តស្នាដៃរបស់លោកបានជះឥទ្ធិពលលើទ្រឹស្ដីវិវត្តទាំងរបស់លោកលែមម៉ាខ (Lamarck) និងលោកដាវីន (Darwin)ផងដែរ ។[៩]

គំនិតវិវត្តដ៏ខ្លាំងក្លាបានកកើតជាមួយស្នាដៃជាច្រើនរបស់លោក ជិន-បាប់ទីស្តិ លែមម៉ាខ (Jean-Baptiste Lamarck) ។ យ៉ាងណាមិញ គឺធម្មជាតិវិទូជាតិប៊្រីធីស្ឆ ឆាឡិស ដាវីន (Charles Darwin) ដោយផ្សំវិធីជីវភូមិសាស្ត្ររបស់លោកហាំបូលដ្ថ (Humboldt)ភូគព្ភវិទ្យាឯកសណ្ឋាននិយមរបស់លោកលីយ៉េល (Lyell) សំណេររបស់លោកថូមម៉ាស ម៉ាល់ស៊ុស (Thomas Malthus) ស្ដីពីកំណើនប្រជាជន និងជំនាញការខាងរូបសព្ទផ្ទាល់របស់លោក ដែលបានបង្កើតទ្រឹស្ដីវិវត្តដ៏ជោគជ័យមួយទៀតផ្អែកទៅលើជម្រើសធម្មជាតិ ការពិចារណានិងភស្តុតាងស្រដៀងគ្នាបាននាំអោយលោកវ៉លឡេស (Wallace) ឈានទៅដល់ការសន្និដ្ឋានជាច្រើនដូចគ្នាដោយឯករាជ្យ ។[១០]

របកគំហើញនៃការតំណាងខាងរូបសាស្ត្រនៃតំណពូជបានចូលធ្លុងជាមួយនឹងគោលការណ៍វិវត្តនិងពន្ធុវិទ្យាប្រជាជន ។ នៅទសវត្សឆ្នាំ១៩៤០និងដើមទសវត្សឆ្នាំ១៩៥០ ការពិសោធជាច្រើនបានបង្ហាញថាជ.ស.ដ. (ADN) ជាសមាសភាពនៃវណ្ណាង្គ (ក្រូម៉ូសូម) ដែលបានផ្ទុកពន្ធុជាច្រើន ។ ការយកចិត្តទុកដាក់លើសារពាង្គកាយគំរូថ្មីដូចជាវិសាណូនិងវេត្រាណូស៊ីគ្នាជាមួយនឹងរបកគំហើញនៃរចនាសម្ព័ន្ធរាងដូចស្លឹកត្រចៀកពីរនៃជ.ស.ដ.(ADN) នៅឆ្នាំ១៩៥៣ បានកត់សំគាល់ស្ពាននៃយុគអណូពន្ធុវិទ្យា ។ ចាប់ពីទសវត្ស១៩៥០មកដល់ពេលបច្ចុប្បន្ន ជីវវិទ្យាត្រូវបានពង្រីកការត្រួតពិនិត្យអណូយ៉ាងទូលំទូលាយ ។ ក្រមពន្ធុត្រូវបានបំបែកដោយលោក ហា ហ្គោបិនដ៍ ខូរ៉ាណា (Har Gobind Khorana) រ៉ូបឺត ដុបបលយូ ហូឡីយ (Robert W. Holley) និងលោកម៉ាសស្ឆល វ៉ារ៉ិន នីរ៉ិនបឺហ្ក (Marshall Warren Nirenberg) បន្ទាប់ពី ជ.ស.ដ.(ADN)ត្រូវបានយល់ថាមានក្រុមក្រមាង្គ (ក្រមពន្ធុ) ។ ជាចុងក្រោយ គម្រោងបណ្ដុំពន្ធុមនុស្សត្រូវបានចាប់ផ្ដើមនៅឆ្នាំ១៩៩០ជាមួយគោលដៅនៃការគូរផែនទីបណ្ដុំពន្ធុមនុស្សជាទូទៅ ។ គម្រោងនេះត្រូវបានសម្រេចជាសារវន្តនៅឆ្នាំ២០០៣[១១]ជាមួយនឹងការវិភាគវែកញែកល្អិតល្អន់នៅតែនឹងបោះពុម្ពផ្សាយទេ ។ គម្រោងបណ្ដុំពន្ធុមនុស្សគឺជាជំហានទីមួយក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីបញ្ចូលចំណេះដឹងដែលបានប្រមូលបាននៃជីវវិទ្យាក្នុងការកំណត់អត្ថន័យ អណូ មុខងារ នៃខ្លួនប្រាណមនុស្សនិងខ្លួនប្រាណនៃភាវៈរស់ដ៏ទៃៗទៀត ។

មូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប

ភាគច្រើននៃជីវវិទ្យាទំនើបត្រូវបានចូលរួមផ្សំក្នុងគោលការណ៍រួមប្រាំយ៉ាង៖ ទ្រឹស្ដីកោសិកា វិវត្តន៍ ពន្ធុវិទ្យា លំនឹងសទិសភាព និងថាមពល ។[២]

ទ្រឹស្ដីកោសិកា

អត្ថបទដើមចម្បង: ទ្រឹស្ដីកោសិកា

កោសិកាក្នុងវប្បកម្ម ដាក់ពណ៌អោយជាតិស្នែង (ក្រហម) និង ជ.ស.ដ. (បៃតង)

ទ្រឹស្ដីបទកោសិកា ថ្លែងថាកោសិកា គឺជាអង្គមូលដ្ឋានគ្រឹះនៃជីវិត ហើយថាគ្រប់អ្វីៗទាំងអស់ដែលមានជីវិតគឺត្រូវផ្សំគ្នាពីកោសិកាមួយ រឺ ច្រើនកោសិកា រឺ ផលលាក់កំបាំងនៃកោសិកាទាំងនោះ (ឧ. ពួកសំបក) ។ កោសិកាទាំងអស់កើនឡើងពីកោសិកាដ៏ទៃៗទៀតតាមរយៈចំណែកកោសិកា ។ នៅក្នុងសារពាង្គកាយពហុកោសិកា គ្រប់កោសិកាក្នុងខ្លួនរបស់សារពាង្គកាយនោះមានកំណើតបំផុតមកពីកោសិកាតែមួយនៅក្នុងស៊ុតដែលអំណោយផល ។ កោសិកាក៏ត្រូវបានចាត់ទុកផងដែរ ជាអង្គសំខាន់ក្នុងដំណើរការខាងរោគសាស្ត្រ ។[១២] ដោយបន្ថែម បាតុភូតនៃលំហូរថាមពលកើតឡើងក្នុងកោសិកាជាច្រើន ក្នុងដំណាក់កាលដែលគឺជាផ្នែកមួយនៃមុខងារដែលគេស្គាល់ថាជាការរំលាយអាហារ ។ ជាចុងក្រោយ កោសិកាទាំងអស់មានពត៌មានតំណពូជ (ជ.ស.ដ.) ដែលត្រូវបានផ្ទេរពីកោសិកាទៅកោសិកាកំឡុងពេលចំណែកកោសិកា ។

វិវត្តន៍

ជម្រើសធម្មជាតិនៃប្រជាជនដោយការដាក់ពណ៌ខ្មៅ ។

អត្ថបទដើមចម្បង: វិវត្តន៍

គំនិតដែលកំពុងតែរៀបចំជាស្នូលក្នុងជីវវិទ្យា គឺថាជីវិតផ្លាស់ប្ដូរនិងអភិវឌ្ឍតាមរយៈការវិវត្តហើយថាទម្រង់ជីវិតទាំងអស់ត្រូវបានដឹងថាមានដើមកំណើតទូទៅសាមញ្ញ ។ ដោយបានបញ្ចូលក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រដោយ ហ្សង់-បាប់ទីសតឺ ដឺ ឡាម៉ាក (Jean-Baptiste de Lamarck) នៅឆ្នាំ១៨០៩ [១៣] ហើយវិវត្តន៍ត្រូវបានបង្កើតឡើងដោយ ឆាលឡិស ដាវីន (Charles Darwin) ហាបសិបឆ្នាំក្រោយមកទៀតក្លាយជាទ្រឹស្ដីស្ថិតស្ថេរមួយ នៅពេលដែលលោកបានធ្វើអោយច្បាស់ឡើងនូវកម្លាំងដែលកំពុងដំណើរការរបស់វា:ជម្រើសធម្មជាតិ ។[១៤][១៥] (អាល់ផ្វ្រេដ រូសសេល វលឡេនស៍ (Alfred Russel Wallace) ត្រូវបានគេទទួលស្គាល់តាមរបកគំហើញរួមគ្នា នៃគំនិតនេះពេលនោះលោកបានជួយស្រាវជ្រាវ និងពិសោធន៍ជាមួយគំនិតនៃវិវត្តន៍ ។)[១៦] វិវត្តន៍ឥឡូវត្រូវបានប្រើដើម្បីពន្យល់ការផ្លាស់ប្ដូរដ៏ធំនៃជីវិត ដែលបានរកឃើញលើផែនដី ។

លោកដាវីនបានចេញទ្រឹស្ដីថាប្រភេទ និងការបង្កាត់បានរីកចម្រើនតាមរយៈដំណើរការនៃជម្រើសធម្មជាតិ និង ជម្រើសសប្បនិមិត្ត រឺការបង្កាត់ជ្រើសរើស ។[១៧] សំណាត់ពន្ធុ ត្រូវបានក្រសោបជាយន្តការនៃការអភិវឌ្ឍន៍វិវត្តក្នុងសំយោគទំនើបនៃទ្រឹស្ដីបទនេះ ។[១៨]

ប្រវត្តិការវិវត្តនៃប្រភេទ ដែលក្នុងនោះពិពណ៌នាលក្ខណៈនៃប្រភេទផ្សេងៗ មកពីក្នុងនោះវាបានជាប់ពូជរួមគ្នាជាមួយទំនាក់ទំនង ពង្សាវលីទៅគ្រប់ប្រភេទផ្សេងៗដែលត្រូវបានគេស្គាល់ថាជាសាខាពន្ធុ របស់វា ។ មធ្យោបាយផ្សេងៗដ៏ទូលំទូលាយជាច្រើន សម្រាប់ជីវវិទ្យាបង្កើតពត៌មានអំពីសាខាពន្ធុ ។ ទាំងនេះរួមមានការប្រៀបធៀបនៃលទ្ធផលជ.ស.ដ.ដែលបានប្រព្រឹត្តិជាមួយអណូជីវវិទ្យា រឺ បណ្ដុំពន្ធុវិទ្យា និងការប្រៀបធៀបនៃបាសាណីភូត រឺ កំណត់ត្រាផ្សេងនៃភាវៈរស់ចំណាស់ៗក្នុងបាសាណីភូតវិទ្យា ។[១៩] ពួកអ្នកជីវវិទូរៀបចំនិងវិភាគទំនាក់ទំនងវិវត្ត តាមរយៈក្បួនវិធីសាស្ត្រផ្សេងៗ រួមមានសាខាពន្ធុវិទ្យា លក្ខណវិទ្យា និង មែកវិទ្យា ។ (ចំពោះការសង្ខេបនៃព្រឹត្តិការណ៍សំខាន់ៗក្នុងវិវត្តន៍ នៃជីវិតតាមដែលបានយល់ដឹងថ្មីៗដោយពួកអ្នកជីវវិទូ សូមមើល កាលប្បវត្តិវិវត្ត ។)

ទ្រឹស្ដីបទវិវត្តសន្មតថាគ្រប់សារពាង្គកាយទាំងអស់នៅលើផែនដី ទាំងមានជីវិតនិងផុតពូជ បានជាប់ខ្សែពីបុព្វបុរសទូទៅសាមញ្ញមួយ រឺ អាងពន្ធុនៃបុព្វបុរស ។ បុព្វបុរសនៃគ្រប់សារពាង្គកាយជាទូទៅ នៃចក្រវាឡចុងក្រោយនេះត្រូវបានគេជឿថាបានលេចរូបរាងឡើងប្រហែល៣.៥ដប់កោដិ (ទ្វេរលាន)ឆ្នាំកន្លងទៅហើយ ។[២០] ពួកអ្នកជីវវិទូជាទូទៅចាត់ទុកចក្រវាឡភាពនិងសព្វដ្ឋភាពនៃក្រមពន្ធុជាភស្តុតាង ដែលអនុគ្រោះដល់ទ្រឹស្ដីនៃខ្សែស្រឡាយទូទៅក្នុងចក្រវាឡគ្រប់វេត្រាណូ បោរាណាណូ និង ពួកសុធញ្ញទាំងអស់ (សូមមើល: ដើមកំណើតនៃជីវិត) ។[២១]

ពន្ធុវិទ្យា

អត្ថបទដើមចម្បង: ពន្ធុវិទ្យា

ក្រឡាពុនណេត ដែលរៀបរាប់ការប្រសព្វរវាងដើមសណ្ដែក បារាំងពីរ ដែលវិសទិសណ្ឌសម្រាប់ផ្កា ពណ៌ ស្វាយ (ខ) និងពណ៌ស (ឃ)

ពន្ធុគឺជាអង្គសំខាន់ៗនៃទាយាទភាពក្នុងគ្រប់សារពាង្គកាយទាំងអស់ ។ ពន្ធុមួយគឺជាអង្គមួយនៃតំណពូជ ហើយស៊ីគ្នាទៅនឹងតំបន់មួយនៃជ.ស.ដ. (ADN) ដែលជះឥទ្ធិពលទម្រង់ រឺក៏ មុខងារនៃសរីរាង្គមួយនៅក្នុងរបៀបជាក់លាក់ជាច្រើន ។ គ្រប់សារពាង្គកាយទាំងអស់ ចាប់ពីវេត្រាណូរហូតដល់ពួកសត្វ ចែករំលែកនូវយន្តម័យគ្រឹះដែលចម្លងនិងបកប្រែជ.ស.ដ. (ADN) ទៅជា ពួកមូលជាតិ (ប្រូតេអ៊ីន) ។ កោសិកាជាច្រើន កត់ក្រមពន្ធុជ.ស.ដ. (ADN) ទៅជាកំណែជ.ស.ស. (ARN) មួយ នៃពន្ធុ និង អង្គស្ករនយស្តិ (រីបូសូម) មួយក្រោយមកបកប្រែ ជ.ស.ស. (ARN) ទៅជាមូលជាតិ (ប្រូតេអ៊ីន) មួយ បន្តដោយពួកជំនូរអាមីន (អាស៊ីតអាមីណូ)។ ក្រមបំណកប្រែ ពីក្រមាណូ ជ.ស.ស.(ARN)ទៅជាជំនូរអាមីន (អាស៊ីតអាមីន) គឺដូចគ្នាចំពោះសារពាង្គកាយភាគច្រើន ប៉ុន្តែផ្សេងគ្នាតិចតួចចំពោះភាគខ្លះ ។ ជាឧទាហរណ៍ លទ្ធផលនៃជ.ស.ដ.(ADN)ដែលសរសេរក្រមសម្រាប់ទីបជាតិ (អាំងសូលីន) ក្នុងមនុស្សជាច្រើនក៏សរសេរក្រមសម្រាប់ទីបធាតុ នៅពេលបានបញ្ចូលទៅក្នុងសារពាង្គកាយផ្សេងៗ ដូចជារុក្ខជាតិជាច្រើន ។[២២][២៣]

ជ.ស.ដ.(ADN) កើតឡើងជាធម្មតាជាពួកវណ្ណាង្គ (ក្រូម៉ូសូម)ជាខ្សែបន្ទាត់នៅក្នុងសុធញ្ញ (អឺការីយ៉ូត) និងវណ្ណាង្គជារង្វង់មូលក្នុងពួកបុរេធញ្ញ (ប្រូការីយ៉ូត) ។ វណ្ណាង្គមួយគឺជារចនាសម្ព័ន្ធមួយដែលប្រកបដោយជ.ស.ដ. (ADN)និងពួកហ៊ីស្តូន (histone) ។ ការកំណត់នៃពួកវណ្ណាង្គក្នុងកោសិកាមួយ និងពត៌មានតំណពូជដទៃផ្សេងទៀតបានរកឃើញនៅក្នុង សូត្រគុលិកា (mitochondria) ខ្មហរិត (chloroplasts) រឺទីតាំងផ្សេងៗទៀតដែលគេស្គាល់ជាសំនុំថាបណ្ដុំពន្ធុរបស់វា ។ នៅក្នុងពួកសុធញ្ញ ជ.ស.ដ. (ADN)នៃបណ្ដុំពន្ធុត្រូវតាំងនៅក្នុងស្នូលកោសិការួមគ្នាជាមួយនឹងចំនួនជាច្រើនតូចៗក្នុង ពួកសូត្រគុលិកា (មីតូកុងទ្រី) និងពួកខ្មហរិត (ក្លរ៉ូប្លាស) ។ នៅក្នុងពួកបុរេធញ្ញ ជ.ស.ដ. (ADN) ត្រូវបានចាប់យកក្នុងអង្គដែលមានរាងទៀងទាត់មួយនៅក្នុងកោសិកាបោ (ស៊ីតូប្លាស) ហៅថាស្នូលដូច (នុយក្លេអ៊ីត) ។[២៤]ពត៌មានពន្ធុក្នុងបណ្ដុំពន្ធុត្រូវចាប់បាននៅខាងក្នុងពួកពន្ធុ និងបង្គុំពេញលេញនៃពត៌មាននេះក្នុងសារពាង្គកាយមួយត្រូវបានគេហៅថាគំរូពន្ធុ (សែនណូទីប) ។[២៥]

លំនឹងសទិសភាព

អត្ថបទដើមចម្បង: លំនឹងសទិសភាព

អធោវរក លាក់កំបាំងនូវ វ.ន.រ.ដែលដឹកនាំក្រពេញសេម្ហៈទៅលាក់វ.ន.ស.ជ. ។ ជាលំដាប់ វ.ន.ស.ជ. ដឹកនាំ ក្រសោមជិតវក្កំទៅលាក់ស្តេរ៉ូលដូចស្រោបស្ករមធុរ ដូចជា តចមជ្ជៈ ។ ស.ស.ស. ក្រោយមកបានកាត់ បន្ថយអត្រានៃកំបាំងដោយ អធោវរកនិងក្រពេញសេម្ហៈ ភ្លាមនោះចំនួនសមល្មមនៃស.ស.ស. ត្រូវបានពន្លែង ។[២៦]

លំនឹងសទិសភាព គឺជាសមត្ថភាពនៃប្រព័ន្ធចំហមួយដើម្បីបន្ទៀងទាត់បរិស្ថានខាង ក្នុងរបស់ខ្លួនដើម្បីថែរក្សាលក្ខ័ណ្ឌនឹងនរដោយមធ្យោបាយខ្លះនៃការសម្របសម្រួលពហុថាមវន្តសមតាគ្រប់គ្រងដោយយន្តកម្មទៀងទាត់មួយចំនួនដែលប្រទាក់ទងគ្នា ។ គ្រប់ភាវៈរស់មានជីវិតទាំងអស់ មិនថាតែ ឯកកោសិកា រឺពហុកោសិកា បង្ហាញអោយឃើញនូវលំនឹងសទិសភាព ។[២៧]

ដើម្បីថែរក្សាថាមវន្តសមតានិងបន្តមុខងារខ្លះអោយមានប្រសិទ្ធភាព ប្រព័ន្ធមួយត្រូវតែលុបនិងឆ្លើយតបទៅនឹងវិបរិតជាច្រើន ។ បន្ទាប់ពីការរកឃើញនៃវិបរិតមួយ ប្រព័ន្ធជីវវិទ្យាមួយឆ្លើយតបជាធម្មតាតាមរយៈតំនបអវិជ្ជមាន ។ នេះមានន័យថាលក្ខ័ណ្ឌដែលកំពុងតែបំនឹងតាមរយៈការកាត់បន្ថយ រឺ ការបង្កើននូវសកម្មភាពនៃសរីរាង្គរឺប្រព័ន្ធមួយ ។ ឧទាហរណ៍មួយគឺជាការលែងនៃ មធុរធាតុ (glucagon)នៅពេលដែលកម្រិតស្ករមួយចំនួនទាបពេក ។

ថាមពល

ទិដ្ឋភាពជាមូលដ្ឋានគ្រឹះនៃថាមពលនិងជីវិតមនុស្ស ។

ការរស់រាននៃភាវៈរស់មួយពឹងផ្អែកលើចំណូលបន្តនៃថាមពល ។ ប្រតិកម្មរសាយនៈ (គីមី)ដែលទទួលខុសត្រូវលើរចនាសម្ព័ន្ធ និងមុខងាររបស់វាត្រូវបានប្រគុំដើម្បីទាញយក ថាមពលពីសារធាតុមួយចំនួនដែលដើរតួជាអាហាររបស់វា និងប្រែរូបដើម្បីទៅជួយបង្កើតកោសិកាថ្មីៗនិងទ្រទ្រង់កោសិកាទាំងនោះ ។ នៅក្នងដំណើរការនេះ ពួកអណូនៃក្រុមសារធាតុរសាយនៈ (គីមី) ដែលបង្កបង្កើតអាហារដើរតួពីរយ៉ាង ទីមួយអាហារទាំងនោះប្រកបដោយថាមពល ដែលអាចត្រូវប្រែខ្លួនសម្រាប់ប្រតិកម្មរសាយនៈជាច្រើន ទីពីរ អាហារទាំងនោះចម្រើននូវរចនាសម្ព័ន្ធអណូថ្មីៗ ដែលបានបង្កើតឡើងនូវពួកជីវាណូ ។

សារពាង្គកាយជាច្រើនដែលទទួលខុសត្រូវចំពោះការបញ្ចូលនៃថាមពលទៅក្នុងនិវេសនប្រព័ន្ធមួយត្រូវបានគេស្គាល់ថាជាពួកអ្នកផលិត រឺ ពួកស្វ័យជីព ។ ស្ទើរតែទាំងអស់នៃសារពាង្គកាយទាំងនេះទាញថាមពលពីព្រះអាទិត្យតាំងពីដើមរៀងមក ។[២៨]ពួករុក្ខជាតិនិងពួករស្មីជីពដ៏ទៃទៀតប្រើថាមពលពន្លឺថ្ងៃឆ្លងកាត់ដំណើរការមួយ ដែលគេស្គាល់ថារស្មីសំយោគដើម្បីប្រែវត្ថុធាតុកម្រទៅជាពួកអណូសរីរាង្គ ដូចជាជ.ត.រ. (ATP) ដែលចំណងរបស់សារធាតុនោះអាចត្រូវបែកខ្ញែកដើម្បីពន្លែងថាមពល ។[២៩] និវេសនប្រព័ន្ធ (បរិស្ថានប្រព័ន្ធ) ភាគតិចមួយ យ៉ាងណាក៏ដោយ ពឹងផ្អែកទាំងស្រុងលើថាមពលដែលបានទាញយកដោយពួក រសាយនជីពមកពីមេតាន ស្ពាន់ធ័រផ្គុំ រឺក៏ពួកប្រភពថាមពលគ្មានពន្លឺ ។[៣០]

ភាគខ្លះនៃថាមពលដែលចាប់បានត្រូវបានប្រើដើម្បីផលិតជីវៈដុលដើម្បីទ្រទ្រង់ជីវិត និងផ្ដល់ថាមពលដើម្បីការលូតលាស់និងការអភិវឌ្ឍ ។ ភាគច្រើននៃថាមពលទាំងអស់នេះត្រូវបានបាត់បង់តាមកំដៅ និងអណូកាកសំណល់ជាច្រើន ។ ដំណើរការដ៏សំខាន់បំផុតសម្រាប់ការផ្ទេរថាមពលបានជាប់គាំង នៅក្នុងសារធាតុរសាយនៈជាច្រើនទៅជាថាមពលមានប្រយោជន៍ ដើម្បីទ្រទ្រង់ជីវិតគឺការរំលាយអាហារ[៣១]និងដំណកដង្ហើមកោសិកា ។[៣២]

ការស្រាវជ្រាវ

រចនាសម្ព័ន្ធ

គំនូរបំព្រួញនៃកោសិកាសត្វគំរូដែលបរិយាយសរីរាណូនិងរចនាសម្ព័ន្ធផ្សេងៗ ។

អត្ថបទដើមចម្បង: អណូជីវវិទ្យា, កោសិកាជីវវិទ្យា, ពន្ធុវិទ្យា, និង អភិវឌ្ឍនជីវវិទ្យា

អណូជីវវិទ្យា គឺជាការសិក្សាអំពីជីវវិទ្យានៅកម្រិតអណូ ។[៣៣] មុខវិជ្ជានេះស៊ីគ្នាជាមួយនឹងវិស័យផ្សេងៗនៃជីវវិទ្យា ជាពិសេសជាមួយពន្ធុវិទ្យានិងជីវរសាយនវិទ្យា ។ អណូជីវវិទ្យាផ្ដោតជាពិសេសខ្លួនឯងជាមួយការយល់ដឹងនូវអន្តរកម្មរវាងប្រព័ន្ធផ្សេងៗនៃកោសិកាមួយ រួមមានភាពប្រទាក់ទងនៃជ.ស.ដ. (ADN) ជ.ស.ស. (ARN) និងសំយោគមូលជាតិ (ប្រូតេអ៊ីន)និងការរៀនរបៀបដែលអន្តរកម្មទាំងនេះត្រូវបានបន្ទៀងទាត់ ។

កោសិកាជីវវិទ្យា សិក្សាគុណភាពខាងសរីរសាស្ត្រនិងរចនាសម្ព័ន្ធនៃពួកកោសិកា រួមមានការប្រព្រឹត្ត អន្តរកម្ម និងបរិស្ថាន របស់ពួកវា ។ នេះគឺត្រូវប្រព្រឹត្តទៅទាំងពីរ កម្រិតអណូនិងអតិសុខុមទស្សន៍ សម្រាប់សារពាង្គកាយកោសិកាតែមួយដូចជាវេត្រាណូ ដូចគ្នាដែរ ពួកកោសិកាពិសេសនៅក្នុងសារពាង្គកាយពហុកោសិកាដូចជាពួកមនុស្ស ។ ការយល់ដឹងរចនាសម្ព័ន្ធនិងមុខងារនៃពួកកោសិកាជាមូលដ្ឋានគ្រឹះចំពោះវិទ្យាសាស្ត្រជីវវិទ្យាទាំងអស់ ។ ភាពស្រដៀងគ្នានិងផ្សេងគ្នារវាងគំរូកោសិកាមួយចំនួនគឺជាប់ទាក់ទងពិសេសទៅនឹងជីវវិទ្យាអណូ ។

កាយវិភាគសាស្ត្រ ពិចារណានូវទម្រង់ជាច្រើននៃរចនាសម្ព័ន្ធតាមអតិសុខុមទស្សន៍ដូចជា សរីរាង្គច្រើននិងប្រព័ន្ធសរីរាង្គមួយចំនួន ។[៣៤]

ពន្ធុវិទ្យា គឺជាវិទ្យាសាស្ត្រនៃពន្ធុច្រើន តំណពូជ និងបម្រែបម្រួលនៃក្រុមសារពាង្គកាយ ។[៣៥][៣៦] ពួកពន្ធុសរសេរក្រមពត៌មានចាំបាច់ដើម្បីការសំយោគពួកមូលជាតិ (ប្រូតេអ៊ីន) ដែលក្នុងពេលនោះដើរតួនាទីដ៏ធំក្នុងការបញ្ចេញឥទ្ធិពលលើ (ទោះបីជា នៅក្នុងឧទាហរណ៍ជាច្រើនក៏ដោយ ក៏មិនមែនជាការប៉ាន់ប្រមាណទាំងស្រុងនោះទេ) គំរូទិដ្ឋភាពចុងក្រោយនៃសារពាង្គកាយ ។ នៅក្នុងការស្រាវជ្រាវទំនើប ពន្ធុវិទ្យាផ្ដល់ជាឧបករណ៍សំខាន់ នៅក្នុងការអង្កតនៃមុខងារនៃពន្ធុជាពិសេស រឺក៏ការវិភាគនៃអន្តរកម្មពន្ធុខ្លះដែរ ។ នៅខាងក្នុងសារពាង្គកាយជាច្រើន ពត៌មានពន្ធុត្រូវបានដឹកនាំទៅក្នុងពួកវណ្ណាង្គ (ក្រូម៉ូសូម) ដែលវាត្រូវបានតំណាងក្នុងរចនាសម្ព័ន្ធរសាយនៈនៃពួកអណូជ.ស.ដ. (ADN) ផ្សេងៗ ។

អភិវឌ្ឍនជីវវិទ្យា សិក្សាដំណើរការក្នុងសារពាង្គកាយជាច្រើនដែលធំធាត់និងរីកចម្រើន ។ ការបង្កកំណើតនៅក្នុងភ្រូណាវិទ្យា អភិវឌ្ឍនជីវវិទ្យាទំនើបសិក្សាការគ្រប់គ្រងពន្ធុនៃការលូតលាស់កោសិកាបន្សេងកម្ម និង កំណរូបរាង (morphogenesis) ដែលគឺជាដំណើរការដែលផ្ដល់នូវកំណើនឆ្ពោះទៅមុខពួកជាលិកា ពួកសរីរៈ និង កាយវិភាគសាស្ត្រ ។សារពាង្គកាយគំរូជាច្រើនផ្ដល់ដល់អភិវឌ្ឍនជីវវិទ្យារួមមានដង្កូវមូល ឃែនណហ៊ែបឌីទីស អេឡេហ្កង់ស៍ (Caenorhabditis elegans) [៣៧] រុយផ្លែឈើដ្រូសូភីលឡា មេឡាណូហ្កាស្តឺរ (Drosophila melanogaster)[៣៨] ត្រីឆ្នូត ដានីអូ រ៉ឺរ្យ៉ូ (Danio rerio) [៣៩] កណ្ដុរ មុស មុសស្គូលុស (Mus musculus)[៤០] និងតិណជាតិ អារ៉ាប់ប៊ីដូផស៊ីស ថាលីអាណា (Arabidopsis thaliana) ។[៤១][៤២](សារពាង្គកាយគំរូមួយគឺជាប្រភេទមួយដែលត្រូវបានសិក្សាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីអោយយល់ បាតុភូតជីវវិទ្យាប្លែកៗ ជាមួយនឹងការរំពឹងថារបកគំហើញជាច្រើនបានបង្កើតក្នុងសារពាង្គកាយនោះ ដែលផ្ដល់ការយល់ច្បាស់លាស់ទៅក្នុងទង្វើមួយចំនួននៃសារពាង្គកាយដ៏ទៃៗទៀត ។)[៤៣]

សរីរវិទ្យា

អត្ថបទដើមចម្បង: សរីរវិទ្យា

សរីរវិទ្យាសិក្សាដំណើរការយន្តកម្ម សរីរវិទ្យា និងជីវរសាយនសាស្ត្រនៃភាវៈរស់ទាំងឡាយដោយការប្រឹងប្រែង ដើម្បីស្វែងយល់របៀបដែលរចនាសម្ព័ន្ធទាំងអស់ដើរទាំងមូល ។ និក្ខេបបទនៃរចនាសម្ព័ន្ធដើរតួជាចំណុចកណ្ដាលនៃជីវវិទ្យា ។ ការសិក្សាខាងសរីរវិទ្យាជាច្រើនត្រូវបានបែងចែកជាប្រពៃណីទៅជាសរីរវិទ្យារុក្ខជាតិនិងសរីរវិទ្យាសត្វ ប៉ុន្តែគោលការជាច្រើននៃសរីរវិទ្យាគឺជាសកល គ្មានបញ្ហាអ្វីពិសេសដែលសារពាង្គកាយត្រូវបានកំពុងតែសិក្សាទេ ។ ជាឧទាហរណ៍ អ្វីទៅដែលត្រូវរៀនអំពីសរីរវិទ្យានៃកោសិកាមេ ជាច្រើនក៏អាចដាក់បញ្ចូលទៅក្នុងកោសិកាមនុស្ស ។ វិស័យនៃសរីរវិទ្យាសត្វបានពន្លាតឧបករណ៍ និងវិធីសាស្ត្រជាច្រើននៃសរីរវិទ្យាមនុស្សចំពោះប្រភេទមិនមែនមនុស្ស ។ សរីរវិទ្យារុក្ខជាតិខ្ចីបច្ចេកទេសជាច្រើនពីវិស័យស្រាវជ្រាវទាំងពីរ ។

សរីរវិទ្យាសិក្សាសម្រាប់ឧទាហរណ៍យ៉ាងម៉េច ដែលប្រព័ន្ធប្រសាទ ស៊ាំ អន្តោមញ្ច័ន ដកដង្ហើម របត់ឈាម ដើរតួនិងធ្វើអន្តរកម្ម ។ ការសិក្សានៃប្រព័ន្ធទាំងនេះបានចែករំលែក ជាមួយក្បួនតម្រាខ្លះដែលបានតម្រង់ទិសដៅខាងវេជ្ជសាស្ត្រ ដូចជា ប្រសាទវិទ្យា និង ស៊ាំវិទ្យា ។

វិវត្តន

ការស្រាវជ្រាវខាងវិវត្តន៍ត្រូវបានផ្ដោតជាមួយដើមកំណើត និងខ្សែស្រឡាយនៃប្រភេទ ដូចគ្នាដែរនឹងបំលាស់ប្ដូរពួកវាលើពេលវេលា និងរួមបញ្ចូលពួកអ្នកវិទ្យាសាស្ត្រ មកពីអន្តេវាសិកជាច្រើនដែលតម្រង់ទិសដោយវត្តិករសាស្ត្រ ។ ជាឧទាហរណ៍ វាជាទូទៅពាក់ព័ន្ធនឹងពួកអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកមានការហ្វឹកហាត់ពិសេសខាងសារពាង្គកាយប្លែកៗដូចជា ថនិកវិទ្យាបក្សីវិទ្យា រុក្ខសាស្ត្រ រឺ ឧរង្គវិទ្យា ក៏ប៉ុន្តែប្រើប្រាស់សារពាង្គកាយទាំងនោះជាប្រព័ន្ធដើម្បីឆ្លើយតបសំនួរ ជាទូទៅអំពីវិវត្តន៍ ។

ជីវវិទ្យាវិវត្តន៍គឺជាផ្នែកៗពឹងផ្អែកលើបាសាណីភូតវិទ្យា ដែលក្នុងនោះប្រើប្រាស់កំណត់ត្រាបាសាណីភូត ដើម្បីឆ្លើយសំនួរជាច្រើនអំពីគំរូនិងសង្វាក់នៃវិវត្តន៍[៤៤] និងក៏ជាផ្នែកៗលើការអភិវឌ្ឍនៅ ក្នុងវិស័យមួយចំនួនដូចជាពន្ធុវិទ្យាប្រជាជន[៤៥] និងទ្រឹស្ដីវិវត្តន៍ ។ នៅទសវត្សឆ្នាំ១៩៨០ អភិវឌ្ឍនជីវវិទ្យា បានបញ្ចូលឡើងវិញជីវវិទ្យាវិវត្តន៍បន្ទាប់ ពីការដកចេញពីដំបូងរបស់ខ្លួនពីសំយោគទំនើបតាមរយៈការសិក្សានៃវិវត្តនាភិវឌ្ឍនជីវវិទ្យា ។[៤៦] វិស័យដែលទាក់ទងជារឿយៗបានចាត់ទុកថាជាផ្នែកនៃវិវត្តនជីវវិទ្យា គឺ សាខាពន្ធុវិទ្យា ប្រព័ន្ធវិទ្យា និងវត្តិករសាស្ត្រ ។

ប្រព័ន្ធវិទ្យា

ដើមឈើសាខាពន្ធុមួយនៃវត្ថុមានជីវិតទាំងឡាយ ដែលបានពឹងផ្អែកលើទិន្នន័យពន្ធុជ.ស.ស.អ.កំពុងតែបង្ហាញនូវរំញែកនៃវិស័យបី ពួកវេត្រាណូ បោរាណាណូនិងពួកសុធញ្ញដែលបានពណ៌នាដំបូងឡើយដោយ លោកខាល វ៉ូអិស (Carl Woese) ។ ដើមឈើបានសាងសង់ជាមួយពន្ធុផ្សេងៗដែលស្រដៀងគ្នាជាទូទៅ ទោះបីជាពួកវាអាចនឹងដាក់ជាក្រុមសាខាដើមផ្សេងគ្នាមែនទែន ដោយអាចសន្មតបានថាព្រោះតែការវិវត្តជ.ស.ស.អ. (ARNr)យ៉ាងលឿន ។ ទំនាក់ទំនងទៀងទាត់នៃវិស័យទាំងបីគឺកំពុងនៅតែត្រូវបានជជែកពិភាក្សា ។

អត្ថបទដើមចម្បង: ប្រព័ន្ធវិទ្យា

ព្រឹត្តិការណ៍ពហុប្រភេទកម្មបង្កើតដើមឈើមួយ ដែលបានធ្វើរចនាសម្ព័ន្ធប្រព័ន្ធនៃទំនាក់ទំនងរវាងប្រភេទ ។ តួនាទីនៃប្រព័ន្ធវិទ្យាគឺដើម្បីសិក្សាទំនាក់ទំនងទាំងនេះ និងដោយហេតុថាភាពផ្សេងគ្នានិងភាពស្រដៀងៗគ្នារវាងប្រភេទនិងពួកក្រុមនៃប្រភេទ ។[៤៧] យ៉ាងណាក៏ដោយ ប្រព័ន្ធវិទ្យាគឺជាវិស័យដ៏សកម្មមួយ នៃការស្រាវជ្រាវយូរមុនគំនិតវិវត្តន៍ធម្មតាទូទៅ ។[៤៨] ចំណែកថ្នាក់ វត្តិករសាស្ត្រ និង នាមវលីនៃសារពាង្គកាយជីវវិទ្យាត្រូវបានចាត់ការត្រួតពិនិត្យដោយក្រមនាមវលីសត្វវិទ្យាអន្តរជាតិក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ និងក្រមនាមវលីវេត្រាណូអន្តរជាតិសម្រាប់សត្វ រុក្ខជាតិ និងវេត្រាណូ រៀងគ្នា ។ ចំណែកថ្នាក់នៃវីសាណូ ពួកវីសាណូ ពួកវីសាណូធាតុ ពួកមូលជាតាណូឆ្លង (prion)និងពួកភ្នាក់ងារមេរោគរងផ្សេងៗទៀត ដែលបង្ហាញចរិកលក្ខណៈជីវសាស្ត្រត្រូវបានតាក់តែងដោយក្រមចំណែកថ្នាក់និងនាមវលីវីសាណូអន្តរជាតិ។[៤៩][៥០][៥១][៥២] ក៏ប៉ុន្តែ ប្រព័ន្ធចំណែកថ្នាក់មេរោគផ្សេងៗជាច្រើនធ្វើអោយកើតមានឡើង ។

តាមប្រពៃណី ភាវៈរស់ជាច្រើនត្រូវបានចែកទៅជាប្រាំរជ្ជៈ : ម៉ូណេរ៉ា ប្រូទីស្តា ផ្វាំងជី ផ្លានទែ អេនីម៉លលៀ ។ [៥៣]

យ៉ាងណាមិញ ពួកអ្នកវិទ្យាសាស្ត្រមួយចំនួន ឥឡូវចាត់ទុកថាប្រព័ន្ធប្រាំរជ្ជៈហួសសម័យហើយ ។ ប្រព័ន្ធចំណែកថ្នាក់ឆ្លាស់ទំនើបជាទូទៅចាប់ផ្ដើមជាមួយ ប្រព័ន្ធបីវិស័យ : អាខឃែ (ដើមឡើយ បុរាណវេត្រាណូ) បាក់តេរៀ(ដើមឡើយ សុវេត្រាណូ) អឺការីយ៉ូតតា (រួមមាន ពួកបឋមត្ថិកសត្វ ពួកផ្សិត ពួករុក្ខជាតិ និងពួកសត្វ)[៥៤]វិស័យទាំងនេះឆ្លុះបញ្ចាំងថាតើពួកកោសិកាមានស្នូល រឺមិនមាន ដូចគ្នាដែរភាពផ្សេងគ្នាជាច្រើននៅក្នុងសមាសភាពរសាយនៈ នៃផ្ទៃខាងក្រៅជាច្រើននៃកោសិកា ។[៥៤]

បន្ថែមទៀត រជ្ជៈនីមួយៗប្រើការលែងកើត ដោយភ្ជាប់ឡើងវិញរហូតដល់ប្រភេទនីមួយៗត្រូវបានចែកថ្នាក់អោយញែកដាច់ពីគ្នា ។ លំដាប់នេះគឺ: វិស័យ; រជ្ជៈ; សាខា; ថ្នាក់; លំដាប់; អំបូរ; ពួក; ប្រភេទ ។

ក៏មានបន្តគ្នានៃពួកបញ្ញើប្រាណអន្តោរកោសិកាដែល ជិតមានជីវិត [៥៥] ចំណែកនៃសកម្មភាពរំលាយអាហារ មានន័យថាពួកអ្នកវិទ្យាសាស្ត្រមួយចំនួនមិនបានចាត់ថ្នាក់ អោយប្រាកដប្រជានូវរចនាសម្ព័ន្ធទាំងនេះថាមានជីវិត ពីព្រោះតែកង្វះខាតនៃមុខងារគ្រឹះហោចណាស់មួយរឺច្រើនជាងនេះរបស់ពួកវា ដែលអោយនិយមន័យថាជីវិត ។ ពួកវាត្រូវបានចាត់ថ្នាក់ជា ពួកវីសាណូពួកវីសាណូធាតុ ពួកអង្គឆ្លងមូលជាតិ រឺ ពួករណប ។

ឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយគឺត្រូវបង្កើតឡើង ពីពួកនិងប្រភេទរបស់វា ។ ជាឧទាហរណ៍ មនុស្សត្រូវបាបចុះបញ្ជីជា ពួកអូម៉ូសាព្យាង (Homo sapiens) ។ Homo គឺជាពួក និង sapiens ប្រភេទ ។ នៅពេលសរសេរឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយ វាគឺជាអសាធារណនាមត្រូវសរសេរអក្សរធំទីមួយជាពួក និងដាក់ប្រភេទទាំងអស់ជាអក្សរតូចរឺទាប ។ ដោយបន្ថែមទៀត ពាក្យទាំងស្រុងអាចនឹងសរសេរជាអក្សរទ្រេតរឺគូសបន្ទាត់ពីក្រោម ។[៥៦][៥៧]

ប្រព័ន្ធចំណែកថ្នាក់ដែលត្រួតលើគ្នាគេហៅថា វត្តិករសាស្ត្រលីនែអ៊ែន (Linnaean)។ វារួមបញ្ចូលឋានៈនិងនាមវលីទ្វិនាម ។ របៀបដែលពួកសារពាង្គកាយត្រូវបានដាក់ឈ្មោះគឺត្រូវបានគេគ្រប់គ្រងដោយ កិច្ចព្រមព្រៀងអន្តរជាតិដូចជា ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ (ក.ន.រ.អ. រឺ ICBN) ក្រមនាមវលីសត្វវិទ្យាអន្តរជាតិ (ក.ន.ស.អ. រឺ ICZN) និង ក្រមនាមវលីវេត្រាណូអន្តរជាតិ (ក.ន.វ.អ. រឺ ICNB) ។

ពង្រាងដែលបញ្ចូលគ្នាមួយ គឺជីវក្រម គឺត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៧ ជាការប៉ុនប៉ងមួយដើម្បីធ្វើបរិមាណីយកម្មនាមវលីនៅ ក្នុងស្ថាប័នទាំងបីនេះ ប៉ុន្តែមានទៅហើយដែលត្រូវបានគេរើសយកជាផ្លូវការ ។ [៥៨] ពង្រាងជីវក្រមបានទទួលការយកចិត្តទុកដាក់តិចតួចចាប់ពីឆ្នាំ១៩៩៧ ការបរិច្ឆេទ១មករា,២០០០ ប្រតិបត្តិកម្មគ្រោងការដើមដំបូងរបស់វា បានកន្លងផុតទៅដោយមិនបានកត់សម្គាល់ ។ យ៉ាងណាក៏ដោយ ក្រដាសឆ្នាំ២០០៤មួយ ព្រួយបារម្ភពួកនិលវេត្រាណូ ដែលជួយគាំទ្រការទទួលយកនូវជីវក្រមមួយនៅពេលអនាគត និងជំហានស្ដីទី ដែលក្នុងនោះជាការកាត់បន្ថយនូវភាពផ្សេងគ្នារវាងក្រមទាំងនោះ ។[៥៩] ក្រមចំណែកថ្នាក់និងនាមវលីវីសាណូអន្តរជាតិ (ក.ច.ន.វ.អ. រឺ ICVCN) នៅសល់ខាងក្រៅជីវក្រម ។

បរិស្ថានវិទ្យា

សហជីវិតទៅវិញទៅមករវាងត្រីត្លុកនៃ ពពួកអំភ្វីព្រីអន (Amphiprion)ដែលអាស្រ័យ នៅចំណោមពួកហត្ថាការ នៃពួកវាយាង្គជាសមុទ្រតំបន់និវត្តន៍ ។ ត្រីដែនទឹកការពារវាយាង្គជាពីត្រីស៊ីវាយាង្គជា និងត្រឡប់មកវិញហត្ថាការទិច នៃពួកវាយាង្គជាការពារពួកត្រីត្លុក ពីពួកសត្វរំពាវាវិញ

អត្ថបទដើមចម្បង: បរិស្ថានវិទ្យា, ឥរិយាវិទ្យា, ឥរិយាបថ, និង ជីវភូមិវិទ្យា

បរិស្ថានវិទ្យាសិក្សារបាយនិងភាពសំបូរបែបនៃពួកភាវៈរស់ និងអន្តរកម្មរវាងពួកសារពាង្គកាយនិងបរិស្ថានរបស់ពួកវា ។ [៦០]ទីលំនៅនៃសារពាង្គកាយមួយអាចត្រូវគេពិពណ៌នាជា កត្តាអជីវិតតាមតំបន់ដូចជាអាកាសធាតុនិងបរិស្ថានវិទ្យាបន្ថែមទៅពួកសារពាង្គកាយដ៏ទៃនិងកត្តាជីវិតដែលចែករំលែកបរិស្ថានរបស់វា ។[៦១] ហេតុផលមួយដែលប្រព័ន្ធជីវសាស្ត្រជាច្រើនអាចពិបាក នឹងសិក្សាគឺដូច្នេះថា អន្តរកម្មផ្សេងៗគ្នាច្រើនមែនទែនមួយចំនួន ជាមួយពួកសារពាង្គកាយដ៏ទៃទៀតនិងបរិស្ថានគឺអាចមានលទ្ធភាពទៅរួច សម្បីតែលើទំហំដ៏តូចបំផុតក៏ដោយ ។ វេត្រាណូអតិសុខុមទស្សន៍មួយឆ្លើយតបទៅ នឹងបន្ទេរស្ករនៃតំបន់កំពុងតបតទៅ កាន់បរិស្ថានរបស់វាជាច្រើនដូចតោមួយក្បាល ដែលឆ្លើយតបទៅនឹងបរិស្ថានរបស់វានៅពេលវាស្វែងរកចំណីនៅវាលស្មោង (savanna) អាហ៊្វ្រិក ។ សម្រាប់ប្រភេទចំៗណាមួយ ឥរិយាបថជាច្រើនអាចមានសហប្រត្តិបត្តិការ ការឈ្លានពាន បញ្ញើប្រាណ រឺ មានសហជីវិត ។ រូបធាតុជាច្រើនប្រែកាន់តែស្មុគស្មាញ នៅពេលពីររឺប្រភេទផ្សេងទៀតធ្វើអន្តរកម្មនៅក្នុងបរិស្ថានប្រព័ន្ធមួយ ។ ការសិក្សានៃគំរូនេះគឺនៅខាងក្នុងវិស័យបរិស្ថានវិទ្យា ។

ប្រព័ន្ធបរិស្ថានវិទ្យាត្រូវបានគេសិក្សានៅក្នុងកម្រិតផ្សេងជាច្រើន ពីមួយៗនិងប្រជាភិវឌ្ឍន៍ច្រើនទៅបរិស្ថានប្រព័ន្ធច្រើននិងជីវមណ្ឌល ។ ពាក្យជីវវិទ្យាប្រជាភិវឌ្ឍន៍ គឺត្រូវបានប្រើជារឿយៗដោយផ្លាស់ប្ដូរគ្នាទៅវិញទៅមកជាមួយបរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ ទោះបីជា ជីវវិទ្យាប្រជាភិវឌ្ឍន៍គឺកាន់តែប្រើជាញឹកញយនៅពេលដែលសិក្សាពួកជំងឺ ពួកវីសាណូ និងពួកអតិសុខុមប្រាណ គ្រានោះដែរ បរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ក៏កាន់តែសាមញ្ញទូទៅដែរ នៅពេលសិក្សាពួករុក្ខជាតិនិងពួកសត្វ ។ តាមគេសន្និដ្ឋាន បរិស្ថានវិទ្យាគឺជាវិទ្យាសាស្ត្រមួយប្រើប្រាស់ លើក្បួនជាច្រើនមួយចំនួន ។

ឥរិយាវិទ្យា សិក្សាពីឥរិយាបថសត្វ (ជាពិសេសនោះអំពីពួកសត្វសង្គមដូចជាពួកវានរសត្វនិងពួក កានីឌែ) និងជួនកាលត្រូវគេចាត់ចូលសាខាមួយនៃសត្វវិទ្យា ។ ពួកអ្នកឥរិយាវិទូព្រួយបារម្ភជាពិសេសជាមួយវិវត្តន៍នៃឥរិយាបថ និងការយល់ដឹងនៃឥរិយាបថក្នុងចំណែកនៃទ្រឹស្ដីនៃជម្រើសធម្មជាតិ ។ នៅក្នុងហេតុផលមួយ ឥរិយាវិទូសម័យថ្មីដំបូងគេ លោក ឆាឡិស ដាវីន សៀវភៅរបស់លោក វិញ្ញត្តិនៃអាវេគជាមនុស្សនិងសត្វ បានជះឥទ្ធិពលដល់ពួកអ្នកឥរិយាវិទូជាច្រើនមកដល់ ។

ជីវភូមិវិទ្យា សិក្សាពីរបាយនៃទំហំពួកសារពាង្គកាយលើផែនដី ដោយផ្ដោតលើប្រធានបទជាច្រើនដូចជារចិតវិវត្តន៍លាត បំលាស់ប្ដូរអាកាសធាតុ ការបែកខ្ញែក បំលាស់ទី និងមែកវិទ្យា ។

About rckbook

I'm a person who like reading books in free time.

បញ្ចេញមតិ